Wednesday, November 2, 2011

ជាង​២០០​នាក់​ព្រលឹង​ចុង​សក់​ព្រោះ​តែ​យន្ត​ហោះ​ចុះ​ចត​គ្មាន​ជំនួយ​ពី​កង់

ផ្សាយថ្ងៃទី០២-១១-២០១១:  ព័ត៌មានអន្ដរជាតិដកស្រង postkhmer


វ៉ាសូវីៈ មិន​មាននណាម្នាក់​ ត្រូវ​របួស​ទេ​នៅ​ពេល​ដែល​យន្តហោះ​ប៊ូអ៊ីង ​៧៦៧ ដែល​ហោះ​ហើរ​ចេញ​ពី​ក្រុង​នីវ៉ាក រដ្ឋ​ញូវជឺស៊ី ដោយ​មាន​អ្នក​ដំណើរ​ប្រមាណ ​២៣០​នាក់ បាន​ចុះ​ចត​ក្នុង​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​របស់ក្រុង​វ៉ាសូវី កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​មានបញ្ហា​ជា​មួយ​នឹង​កង់​យន្ត​ហោះ។

លោក Leszek Chorzewski អ្នក​នាំពាក្យ​ឲ្យ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ជាតិ​ប៉ូឡូញ​ឈ្មោះ​ LOT ដែល​ជា​ប្រតិបត្តិករ​លើ​យន្ត​ហោះ​នេះ បាន​និយាយ​ថា៖ «និតិ​វិធី​សុវត្ថិភាព​ទាំង​អស់ ដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ​ ដោយ​សារ​តែ​រឿង​នេះ គ្មាន​នណា​ម្នាក់​ត្រូវ​របួស​ទេ»។

រូប​ភាព​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បាន​បង្ហាញ​ថា យន្ត​ហោះ​ប៊ូអ៊ីង​នេះ​ដែល​បាន​ចុះ​ចត​ដោយ​គ្មាន​ជំនួយ​ពី​កង់ ដោយ​មាន​ផ្កា​ភ្លើង​ព្រាតៗ​ខណៈ​ដែល​វា​ប៉ះ​នឹង​ផ្លូវ​យន្ត​ហោះ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ពពុះ​គីមី​ម្យ៉ាង​សម្រាប់​កាត់​បន្ថយ​អណ្តាត​ភ្លើង។
មិន​មាន​អណ្តាត​ភ្លើង​ ប៉ុន្តែ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ បាញ់​ទឹក និង​ពពុះ​ដាក់​យន្ត​ហោះ​ប៉ុន្មាន​វិនាទី​បន្ទាប់​ពី​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​មក។

No comments: