Tuesday, October 4, 2011

សន្និសីទស្ដីពី ទេសចរណ៍ ធម្មជាតិពិភព លោក បានចាប់ផ្ដើមបើកហើយ នៅថ្ងៃ ចន្ទនេះ

ផ្សាយថ្ងៃទី០៣-១០-២០១១:  ដកស្រង dap-news


ភ្នំពេញ ៖ សន្និសីទស្ដីពី ទេសចរណ៍ធម្ម ជាតិពិភពលោក បានចាប់ផ្ដើមបើកហើយ
នៅព្រឹកថ្ងៃ ចន្ទ ទី ០៣ ខែ តុលា នេះ នៅ សណ្ឋាគារឯករាជ្យ ខេត្ដព្រះសីហនុ ក្រោម
អធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេ
ជោ ហ៊ុន សែន ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១១
លោក ទឹត្យ ចន្ថា អគ្គនាយកក្រសួងទេស ចរណ៍បានមាន ប្រសាសន៍ថា សន្និសីទ
ដែល មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃ ពុធនោះ នឹងមានអ្នកចូលរួម
ប្រមាណជាង ៥០០នាក់ដែលមក ពី២៣ ប្រទេស ទូទាំង តំបន់នៃពិភពលោក ហើយក្នុងនោះ ក៏មាន អ្នកធ្វើការផ្នែកវិស័យទេសចរណ៍ របស់ កម្ពុជាយើងក៏ចូល
រួមផងដែរ ។

លោកបានបន្ដថា “ គោលបំណងនៃសន្និ សីទទេសចរណ៍ពិភពលោកនេះ គឺធ្វើការ
អភិវឌ្ឍន៍ និងផ្សព្វផ្សាយអំពីសក្ដានុពល ទេសចរណ៍ធម្មជាតិ ដូចអ្វីដែលឆ្នេររបស់ កម្ពុជាយើង បានចូលជាសមាជិកក្លិបដ៏ស្រស់ ស្អាតជាងគេកន្លងមក ”៕

No comments: