អ្នកព័ត៌មានទទួលវគ្គ បណ្តុះបណ្តាល អំពីបញ្ហាបម្រែបម្រួល អាកាសធាតុ ដើម្បីផ្សព្វផ្សាយ ដល់ប្រជាជន
ផ្សាយថ្ងៃទី០៣-១០-២០១១: ដកស្រង dap-news
ភ្នំពេញ៖ អ្នកយកព័ត៌មានគឺជាតួអង្គដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយព័ត៌មានជូន
ដល់ប្រជាពលរដ្ឋ នូវបញ្ហានានា ដែលកើតមានឡើង ពិសេសបច្ចុប្បន្ន បញ្ហា
បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាអាទិភាពមួយ ដែលប្រទេសកម្ពុជាកំពុងតែ
ខិតខំប្រឹងប្រែងបញ្រ្ចៀបចំណេះដឹងជូន ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និង
ត្រៀមបង្ការបញ្ហា ដែលអាចនឹងកើតមានឡើង។
ជាក់ស្តែងនៅថ្ងៃចន្ទ ទី០៣ ខែតុលា អ្នកយកព័ត៌មាន៣៥នាក់ បានទទួលការ
បណ្តុះបណ្តាលពីបញ្ហាបម្រែបម្រួលអាកាសធាតុជាប្រយោជន៍ផ្សព្វផ្សាយ ព័ត៌មានជូនដល់ប្រជាពលរដ្ឋងាយយល់ពីបញ្ហាប្រែប្រួលអាកាសធាតុ។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ដែលបាន
រៀបចំវគ្គបណ្តុះបណ្តាលពីបញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា បានថ្លែង
ឲ្យដឹងថា ការប្រែប្រួលអាកាសធាតុមិនសូវមានការចាប់អារម្មណ៍ពីមនុស្សទូទៅ
នោះទេ តែវាជាបញ្ហាមួយដ៏សំខាន់ ដែលអ្នកសារព័ត៌មានទាំងអស់ គួរតែយល់ដឹង ព្រោះថាការប្រែប្រួលអាកាសធាតុនេះមានផលប៉ះពាល់ខ្លាំងជាងជំងឺឆ្លងមួយចំនួន
ទៅទៀត។ ជាក់ស្តែងកាលប៉ុន្មានថ្ងៃកន្លងទៅនេះប្រទេសកម្ពុជាបានទទួលរងនូវ
ទឹកជំនន់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជាជន
មួយចំនួនស្លាប់ ផ្ទះសំបែងលិចលង់ រួមទាំងដំណាំត្រូវបំផ្លាញទៀតផង។
លោកបន្តថា ការប្រើប្រាស់អុសដុតសម្រាប់ប្រជាជនខ្មែរមានរហូតដល់៨៣ភាគ
រយ ដែលនេះក៏ជា កត្តាមួយធ្វើឲ្យមានការប្រែប្រួលអាកាសធាតុផងដែរ។
តំណាងអង្គការយូនីស្កូប្រចាំនៅកម្ពុជា លោកស្រី អាន ឡាមែស បានឲ្យដឹងដែរ
ថា ប្រជាជនខ្មែរប្រមាណជាង ៧០ភាគរយ ដែលពឹងផ្អែកលើវិស័យកសិកម្ម មានផលប៉ះពាល់ច្រើនដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះការបណ្តុះ
បណ្តាលពីបញ្ហាបម្រែបម្រួលអាកាសធាតុដល់អ្នកព័ត៌មានគឺជាការសំខាន់មួយ ព្រោះអ្នកសាព័ត៌មានជាអ្នកបញ្ជូនសារដល់ប្រជាពលរដ្ឋទូទៅ។
លោកស្រីបន្តថា ការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាននេះ ធ្លាប់ធ្វើជាច្រើន
ប្រទេសរួចមកហើយ ដូចជានៅប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ ហើយ
ខាងមុខដ៏ខ្លីនឹងរៀបចំម្តងទៀត នៅប្រទេសថៃ៕
No comments:
Post a Comment