Monday, October 3, 2011

ចំនួន​មនុស្ស​ស្លាប់​ ដោយ​សារ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​កើន​ឡើង​ដល់​ ២០៦​នាក់​ និង​បះ​ពាល់​ ១.៨​លាន​នាក់​

ផ្សាយថ្ងៃទី០៣-១០-២០១១:  អន្ដរជាតិ :ដកស្រង bayontv


ថៃ៖​​ នាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​ធម្ម​ជាតិ​ និង​ឧតុ​និយម​ជាតិ​បាន​អោយ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​ បាន​កើន​ឡើង​ដល់​ចំនួន​ ២០៦​នាក់​ហើយ​។​
ខេត្ត​ចំនួន​ ៤២​ ក្នុង​ចំណោម​ខេត្ត​ទាំង​ ៧៦​ របស់​ប្រទេស​ថៃ​ ត្រូវ​បាន​ទឹក​ជំនន់​លិច​លង់​យ៉ាង​ល្ហ​ល្ហាច​ បណ្តាល​អោយ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ​។​
​មន្ត្រី​ឧតុ​និយម​បាន​អោយ​ដឹង​ថា​៖​ ខេត្ត​ចំនួន​ ២៣​ខេត្ត​ កំពុង​ត្រូវ​បាន​ទឹក​ជំនន់​ជន់​លិច​ធ្ងន់​ធ្ងរ​ជាង​គេ​ ហើយ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ ១.៨​លាន​គ្រួសារ​​ក៏​កំពុង​ទទួល​រង​ផល​បះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ​ ដោយ​សារ​តែ​ភ្លៀង​នៅ​តែ​បង្អុរ​ធ្លាក់​ចុះ​មិន​ទាន់​ឈប់​ឈរ​នៅ​ឡើយ​។​
នៅ​ក្នុង​ខេត្ត​ទាំង​ ២៣​នោះ​ មាន​ស្រុក​ចំនួន​ ១៥០​ស្រុក​ ដែល​កំពុង​លិច​លង់​ដោយ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ រុញ​ច្រាន​អោយ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ បាន​ជន្លៀស​ខ្លួន​ចេញ​ពី​លំនៅ​ស្ថាន​៕

No comments: