Thursday, September 22, 2011

ជប៉ុនៈ ស្លាប់ ១០នាក់ ដោយសារព្យុះទីហ្វុង វាយប្រហារ គំរាមកំហែងដល់ រោងចក្រនុយក្លេអ៊ែរ

ផ្សាយថ្ងៃទី២២-០៩-២០១១: អន្ដរជាតិៈ ដកស្រង dep-news

តូក្យូៈ ខ្យល់ព្យុះទីហ្វុង ដែលបានវាយប្រហារ ប្រទេសជប៉ុននោះ បានគំរាមកំហែងទៅដល់ រោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយរញ្ជួ យដី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ហើយវាបានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ រួមទាំងស្ត្រីដែលមានអាយុ រហូតទៅដល់ ១០១ឆ្នាំម្នាក់ ផងដែរ ។ នេះបើយោងតាមការបញ្ជាក់ ពីមន្ត្រីប្រចាំតបន់ ក្រោយ
ព្យុះទីហ្វុង វាយប្រហារ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា នេះ ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះថា ព្យុះទីហ្វុងដែលបានវាយប្រហារ​​ ប្រទេសជប៉ុននេះ មានឈ្មោះថា រ៉ូកេ ដែលបានធ្វើ ដំណើរឆ្លងកាត់កោះធំមួយ ក្នុងចំណោមកោះធំៗ ទាំងបួនរបស់ជប៉ុនមានឈ្មោះថា ហ៊ុនស៊ូ ដែលស្ថិតនៅភាគឦសានប្រទេស ដែលបានបណ្តាល​ឲ្យមានទឹកជំនន់ រអិលបាក់ដី និងការ
ខូចខាតហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនផងដែរ ។

គួរបញ្ជាក់ថា ទូរទស្សន៍ NHK របស់ជប៉ុន បានផ្សាយអំពីគ្រោះធម្មជាតិនេះ ដែលបាន បណ្តាល
ឲ្យមនុស្ស ១០នាក់ស្លាប់ និង ៥នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន ព្រមទាំងប្រជាជន រាប់
រយនាក់ទៀត បានទទួលរងរបួសផងដែរ។ បើគេគិតពីគ្រោះមហន្តរាយរបស់ជប៉ុន នៅក្នុង ខែកញ្ញា នេះ បានសម្លាប់មនុស្សរហូតទៅដល់ ១០០នាក់ហើយទូទាំងប្រទេស ហើយ
នៅពេលនេះ ក្រុមជួយសង្គ្រោះ ក៏កំពុងតែបញ្ចេញនូវសកម្មភាពរបស់ខ្លួន ដើម្បីជួយ
ទៅដល់ជនរងគ្រោះ ជាពិសេសស្វែង រកអ្នកដែលបាត់ខ្លួន ៕

 


 

No comments: