Friday, September 23, 2011

កម្លាំងឈូង សមុទ្រ ចាប់រថយន្ដ ដឹកឈើ គ្រញូង បញ្ជូនឱ្យខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្ដកំពត

ផ្សាយថ្ងៃទី២៣-០៩-២០១១:  ដកស្រង dap-news

ខេត្ដកំពតៈ សមត្ថកិច្ច រដ្ឋបាលព្រៃឈើ ឈូងស
មុទ្រ បានសហការជាមួយកម្លាំង រដ្ឋបាលព្រៃឈើ
កែប ដឹកនាំដោយលោក ជរ វ៉ាងលីជាសមាជិក
គណៈកម្មាធិការ​សមត្ថកិច្ច រដ្ឋបាលព្រៃឈើឈូង

សមុទ្រ បានដឹកនាំកម្លាំង ចុះពួនស្ទាក់ចាប់រថយន្ដកាមរីមួយគឿង ដែលដឹកឈើ
គ្រញូងបំរុងដឹកយកទៅសាង ឆ្លងដែនទៅកាន់​ប្រទេស​វៀតណាម ក្រោយ ពីកម្លាំង
សម្ងាត់របស់មេព្រៃរាយការណ៍ឱ្យដឹង។

ប្រតិបត្ដិការណ៍ពួនស្ទាក់ ចាប់រថយន្ដដឹក ឈើគ្រញ្ញូងខាងលើនេះ បានធ្វើឡើង
នៅវេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នៅចំណុចក្បែរភ្នំគងលាន់ ជាប់ព្រំដែនប្រទេស វៀតណាម-កម្ពុជា ស្ថិិតក្នុងភូមិអង្លង់ថ្លាន់ ឃុំ ឫស្សីស្រុក
ខាងកើត ស្រុកកំពង់ត្រាច ខេត្ដ កំពត។

មន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដកំពតម្នាក់បានឱ្យ ដឹងថា ឈើដែលចាប់បានមានចំនួន
១២៥ដុំ ស្មើនិង៧៩០គីឡូក្រាម និងរថយន្ដកាមរីគូទ ស្វិតពណ៌ឈាមជ្រូក ស៊េរី៩១ ពាក់ស្លាកលេខ កំពត 2A-0321។ ចំណែកអ្នកបើកបរបាន រត់គេចខ្លួនបាត់នៅពេល
កម្លាំងសមត្ថកិច្ចចុះទៅចាប់រថយន្ដខាងលើនេះ។

បច្ចុប្បន្នកម្លាំងខាងលើបាននាំរថយន្ដ និង ឈើគ្រញ្ញូងយកទៅរក្សាទុកនៅឯ
ខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដកំពត ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់៕

No comments: