Friday, September 23, 2011

សមត្ថកិច្ច​ ទូទាំងប្រទេស ចុះពង្រឹងចរាចរណ៍ ដើម្បីទប់ស្កាត់ នាឱកាសភ្ជុំបិណ្ឌ

ផ្សាយថ្ងៃទី២៣-០៩-២០១១:  ដកស្រង dap-news

ភ្នំពេញ ៖ ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរនៅ
តាមដង ផ្លូវនានាទូទាំងប្រទេស ឱ្យមានប្រសិទ្ធភាព នាឱកាសបុណ្យប្រពៃណីជាតិ សមត្ថកិច្ចគ្រប់ បណ្ដា ខេត្ដទូទាំងប្រទេសតែងតែ ចុះអនុវត្ដ និងពង្រឹងច្បាប់

ចរាចរណ៍ ដោយសារតែករណីគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យមនុស្សស្លាប់នាពេល ចប្ចុប្បន្ននេះ បានកើតឡើងគួរឱ្យព្រួយបារម្ភ ពីសំណាក់រាជរដ្ឋាភិបាល ដោយ
អត្រាគ្រោះថ្នាក់មួយឆ្នាំៗខាត មិនតិចជាងរាប់លានដុល្លារឡើយ ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ក្រើនរំលឹកដល់សមត្ថកិច្ចគ្រប់ផ្នែក និងប្រ
ជាពលរដ្ឋ ដែលធ្វើដំណើរតាមយានយន្ដ និងម៉ូតូ សូមឱ្យគោរពនូវច្បាប់ចរាចរណ៍ ជាពិសេស ក្នុងឱកាសភ្ជុំសុំកុំឱ្យនរណាគ្រោះថ្នាក់ដល់ អាយុជីវិតឱ្យសោះ។ បន្ទាប់ពីប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាស់តឿន ហើយនោះ ទាំងអាជ្ញាធររាជធានី និងគ្រប់ បណ្ដាខេត្ដទូទាំងប្រទេស ក៏បានចុះអនុវត្ដនូវ ច្បាប់
ចរាចរណ៍យ៉ាងសស្រាក់សស្រាំ។ ទន្ទឹម នឹងនោះ សមត្ថកិច្ចខេត្ដកណ្ដាលក៏បាន
ចុះ អនុវត្ដត្រួតពិនិត្យតាមបណ្ដាផ្លូវជាតិមួយ ចំនួនផងដែរ នៅក្នុងភូមិសាស្ដ្រ
របស់ខ្លួនដូច ជា ផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ ៥ ផ្លូវ ជាតិលេខ ១ ផ្លូវជាតិ
លេខ ២ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ជាដើម ដោយសារតែ ក្នុងឱកាស
ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋភាគច្រើន បានធ្វើដំណើរយ៉ាងគំហុកចាកចេញ ពីរាជធានី
ភ្នំពេញ ទៅតាមបណ្ដាខេត្ដនីមួយៗ ដើម្បី ទៅលេងឪពុកម្ដាយ បងប្អូន នៅឯស្រុក
ភូមិ កំណើត ។

លោកវរសេនីយ៍ត្រី ឆេង សំអឿន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវ
គោក នៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល បាននិាយាយថា បន្ទាប់ពី
ប្រសាសន៍របស់សម្ដេច បានដាស់តឿនដល់សមត្ថកិច្ចគ្រប់ផ្នែកហើយ នោះ សមត្ថកិច្ចទូទាំងខេត្ដក្រុងក៏ដូចជាសមត្ថ កិច្ចខេត្ដកណ្ដាល ក្រោមការបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្ដ បានចាត់តាំងកម្លាំងក្រោម
ឱវាទឱ្យចុះ អនុវត្ដយ៉ាងតឹងរ៉ឹងនូវច្បាប់ចរាចរណ៍ ដើម្បី កាត់បន្ថយការគ្រោះ
ថ្នាក់នារដូវភ្ជុំបិណ្ឌនេះ ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបាន ជូនដំណឹងដល់បណ្ដាក្រុមហ៊ុន រថយន្ដ
ដឹកអ្នក ដំណើរ រួមនិងរថយន្ដឈ្នួលមិនឱ្យទារតម្លៃ លើស ដោយសេចក្ដីជូន
ដំណឹងនេះមានខ្លឹមសារ ថា ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ ប្រជាពលរដ្ឋមួយចំនួននៅក្នុងរាជ ធានីភ្នំពេញ តែងតែធ្វើដំណើរទៅលេងស្រុក កំណើតជារៀងរាល់ឆ្នាំ ដោយជិះរថយន្ដឈ្នួល និងរថយន្ដក្រុង។ ក្នុងឱកាសនោះ ម្ចាស់ក្រុមហ៊ុន ដឹកអ្នកដំណើរមួយចំនួនបានឆ្លៀតឱកាស ដំឡើងថ្លៃរថយន្ដធ្វើឱ្យ ប្រជាពលរដ្ឋមានការ រអ៊ូរទាំ និងត្អូញត្អែរ ហើយប្រជាពលរដ្ឋខ្លះ ដែលជិះរថយន្ដ
ឈ្នួល ដោយសារតម្លៃជិះថ្លៃពេក ក៏សម្រេចចិត្ដជិះប្រជ្រៀតគ្នា លើសចំណុះ ឬជិះ
លើដំបូល ដែលបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ តាមដងផ្លូវជាញឹកញាប់។ ដើម្បីជួយសម្រួល ដល់ជីវភាពប្រជាពលរដ្ឋដែលកំពុង និងចៀសវាងគ្រោះថ្នាក់
ចរាចរ ដែលបណ្ដាលមកពីការ ដឹកលើសចំណុះនេះ សាលារាជធានីភ្នំពេញ សូម
ឱ្យក្រុមហ៊ុន និងម្ចាស់រថយន្ដប្រកបអាជីវ កម្មដឹកអ្នកដំណើរទៅវិញទៅមក ពីរាជ
ធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ-ក្រុងនានា មេត្ដា កុំដំឡើងថ្លៃរថយន្ដ ក្នុងឱកាស
បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ ដោយសារតែទារតម្លៃលើស នេះហើយ ជាហេតុ
ធ្វើឱ្យគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្ស ខណៈដែលក្រុមប្រជាពលរដ្ឋគ្មាន លុយ
សម្រាប់ជិះរថយន្ដឈ្នួល ដែលមានតម្លៃ ថ្លៃ ទើបអ្នកខ្លះសម្រេចចិត្ដជិះលើដំបូល
ទាំងបង្ខំ ។

ប្រជាពលរដ្ឋភាគច្រើនដែលធ្វើដំណើរទៅ ស្រុកកំណើតបាននិយាយស្រដៀងៗ
គ្នាថា ឱ្យ តែកៀកភ្ជុំបិណ្ឌ ឬបុណ្យជាតិធំៗម្ដងៗ ក្រុមហ៊ុនរថយន្ដក្រុង និង
រថយន្ដឈ្នួលតែងតែ ឡើងថ្លៃស្ទើរតែទ្វេដង ចំណុចទាំងនេះហើយ ធ្វើឱ្យពល
រដ្ឋរិះគន់ថា ខ្មែរមិនជួយខ្មែរ ៕

No comments: