Tuesday, September 20, 2011

សាខាកាកបាទក្រហមខេត្តព្រះសីហនុចែកអំណោយដល់ជនចាស់ជរាទីទ័លក្រគ្មានទីពឹង

ផ្សាយថ្ងៃទី១៩-០៩-២០១១: 

ព្រះសីហនុ៖ លោកជំទាវស៊ានឈុនហេង ស្បោងសារ៉ាត ជាភរិយារបស់ឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអមដំណើរដោយលោកជំទាវប្រាក់ ច័ន្ទ សុខា អភិបាលរងខេត្តព្រះសីហនុ រួមនឹងអាជ្ញាធរស្រុកព្រៃនប់មួយចំនួនទៀត បាននាំយកអំណោយ
មួយចំនួនទៅចែកជូនដល់ជនចាស់ជរាទីទ័លក្រគ្មាន ទីពឹងដោយផ្ទាល់នៅលំនៅដ្ឋានចំនួន២០
នាក់នៅក្នុងស្រុកព្រៃបន ក្នុងនោះនៅឃុំអណ្ដូងថ្មចំនួន០៥នាក់ ឃុំសំរុងចំនួន០៥នាក់ ឃុំវាលចេញចំនួន០៥នាក់និងឃុំជើងគោចំនួន០៥នាក់កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១១។

អំណោយដែលលោកជំទាវស៊ានឈុនហេង ស្បោងសារ៉ាតយកទៅចែកជូនដល់ជនចាស់
ជារាទីទ័លក្រគ្មានទីពឹងនាពេល នេះ គឺក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ មី១០កញ្ចប់និងថវិកាចំនួន១៤ម៉ឺនរៀល ។

មានប្រសាសន៍ជួបសំណេះសំណាល ក្នុងឱកាសចែកអំណោយនោះ លោកជំទាវស៊ានឈុនហេង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវប៊ុន រ៉ានីហ៊ុន សែន ប្រធានកាក
បាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកជំទាវតែងតែបានយកចិត្តទុកដាក់ជួយដល់ប្រជាពល រដ្ឋក្រីក្រជួបការលំបាក និងជួបនូវគ្រោះមហន្ដរាយផ្សេងៗ គ្រប់ពេលវេលា៕

No comments: