ផ្កាយរណប ទម្ងន់ ៦តោន នឹងធ្លាក់មកលើផែនដី នៅថ្ងៃទី២៣ ខែកញ្ញា
ផ្សាយថ្ងៃទី២២-០៩-២០១១: អន្ដរជាតិៈ ដកស្រង dep-news
វ៉ាស៊ីនតោនៈ ទីភា្នក់ងារអវកាសរបស់អាមេរិក បានព្យាករណ៍សាជាថ្មីថា ផ្កាយ
រណបដែលមានទម្ងន់ រហូតដល់ ៦តោននោះ នឹងត្រូវធ្លាក់មកលើផែនដី នៅថ្ងៃ
សុក្រ ទី២៣ ខែកញ្ញា ពេលវេលានៅអាមេរិក ដែលពីមុនគេបានគណនាថា វានឹង
ធ្លាក់នៅថ្ងៃពុធ ទី២១ ខែកញ្ញា ។ អង្គការណាសា បានបញ្ជាក់ថា វាពិបាកនៅក្នុង
ការ ព្យាករណ៍ឲ្យបានច្បាស់លាស់ និងទីតាំងដែលផ្កាយរណប នេះធ្លាក់ណាស់
ក៏បន្តែពេលនេះ គេអាចព្យាករណ៍បានថា វានឹងធ្លាក់មកលើផែនដី យ៉ាងយូរបំ
ផុត ក៏ យប់ថ្ងៃសៅរ៍ សប្តាហ៍នេះដែរ ។
គួរបញ្ជាក់ផងដែរថា ផ្កាយរណបនេះ ជាប្រភេទផ្កាយរណបស្រាវជ្រាវធាតុអាកាស
ដ៏ធំមួយ ដែលហៅកាត់ថា UARS ដែលមានបំណែកចំនួន ២៦ នឹងត្រូវឆេះ
បែក ជាបំណែកមុននឹងធ្លាក់ មកដល់ផែនដី ប៉ុន្តែគេមិនបានដឹងថា វានឹងធ្លាក់នៅកន្លែង
ណាឲ្យពិតបាកដនោះទេ ។ អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចនឹងធ្លាក់ នៅ ចន្លោះរយៈទទឹងខាងជើងចន្លោះ ៥៧ និងរយៈទទឹងខាងត្បូងចន្លោះ ៥៧ ដែលសុទ្ធសឹងតែជាកន្លែង ដែលជាតំបន់មានមនុស្សរស់នៅច្រើនកុះករ ៕
No comments:
Post a Comment