ប្រទេសវៀតណាម និងថៃចែករំលែកព័ត៌មានស្រូវជាមួយគ្នា
ផ្សាយថ្ងៃទី១៩-០៩-២០១១: អន្ដរជាតិៈ ដកស្រង kohsantepheapdaily
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្នុងទីក្រុង ឈៀងម៉ៃប្រទេសថៃ កាលពីថ្ងៃសុក្រ ទី១៦ កញ្ញា ភាគីវៀតណាម និងថៃបានពិភាក្សាដោយជោគជ័យក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការលើបញ្ហាស្រូវតាមរយៈកម្មវិធី កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអាចឈានដល់ការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងឆ្នាំ២០១៥។
អ្នកតំណាងរបស់សមាគមស្បៀងអាហារវៀតណាម (VinaFood) និងសមាគមនាំអង្ករចេញថៃ (TREA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ លើការផ្លាស់ប្តូរព័ត៌មានលើវិស័យដែលជាប់ពាក់ព័ន្ធ ។ កិច្ចប្រជុំប្រចាំឆ្នាំរវាង VinaFood និង TREA បានរៀបចំឡើងពេលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃមានផែនការផ្តត់ផ្គង់ជាថ្មីម្តងទៀតលើគោលនយោបាយក្នុងការទិញស្រូវពីកសិករក្នុងតំបន់មានតម្លៃខ្ពស់។
ប្រទេសថៃនិងវៀតណាម ជាប្រទេសនាំស្រូវ ចេញធំបំផុតក្នុងពិភពលោក ដែលគ្រប់គ្រងស្រូវជាងពាក់កណ្តាលនៃចំនួនពាណិជ្ជកម្មក្នុងទីផ្សារអន្តរជាតិ ។ ប្រទេសថៃមានផែនការនាំអង្ករចេញជាង១០លានតោន ក្នុងឆ្នាំនេះ ហើយតួលេខប្រហែលធ្លាក់ចុះត្រឹម៨លានតោនក្នុងឆ្នាំ២០១២ ដោយសារផលប៉ះពាល់នៃគោលនយោបាយថ្មី៕
No comments:
Post a Comment